ទាញយក WeGO Taxi ដើម្បីធ្វើដំណើរ

ផ្តល់​នូវ​ទំនុកចិត្ត និង​ភាពកក់ក្តៅដល់អ្នក

ទទួលបានសុវត្ថិភាព និងការបម្រើសេវាប្រកបដោយភាពកក់ក្តៅគ្រប់ពេលជាមួយ WeGo

គិតដល់សុវត្ថិភាពអ្នកគ្រប់ពេលធ្វើដំណើរ

មិនថាក្នុងកាលៈទេសៈណា យើងធានាថា សុវត្ថិភាពអ្នក ជាអាទិភាពចម្បងរបស់យើង

កក់ភ្លាម មកទទួលភ្លាម

មិនចាំបាច់រង់ចាំយូរ! ទិញសំបុត្រភ្លាម ឡើងជិះភ្លាមនៅកន្លែងរង់ចាំរបស់ WeGo

ជំរុញអាជីវកម្មអ្នកឆ្ពោះទៅមុខ

ជម្រើសធ្វើដំណើរសន្សំសំចៃ រហ័ស និងមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុនអ្នក

អំពី WeGO

WEGO គឺជាសេវាដឹកអ្នកដំណើរចល័តតាមទូរសព្ទដែលរហ័ស សុវត្ថិភាព និង​គួរជាទីទុកចិត្ត

អំពីក្រុមហ៊ុន WeGo

វីហ្គោត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ ២០១៥ ​ក្នុង​គោលបំណង​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ កង្វះចំណត ​និង​លើក​កម្ពស់​ដៃគូ​បើកបរ​កង់បី ​និង​តាក់ស៊ី។ យើងផ្តល់ជម្រើសធ្វើដំណើរដល់សាធារណជន និង ក្រុមហ៊ុនដៃគូដែលមានភាពងាយស្រួល បត់បែន និងរហ័សតាមតម្រូវការ ជាមួយបណ្តាញដៃគូបើកបរដែលមាន​ស្រាប់រាប់ម៉ឺននាក់។

សុវត្ថិភាព និង​សីលធម៌ជាអាទិភាព

ចាប់តាំងពីកកើតដំបូងមក WeGo ផ្តោតចម្បងទៅលើសុវត្ថិភាពអ្នកដំណើរ និងដៃគូបើកបរ។ ដូច្នេះដើម្បីធានាសុវត្ថិភាពទៅបាន យើងផ្តោតសំខាន់លើការបណ្តុះបណ្តាល និង​ ​កសាង​សមត្ថភាព ដល់ដៃគូបើកបរលើច្បាប់ចរាចរណ៍ ក្រមសីលធម៌អ្នកបើកបរ និង​​វិជ្ជាជីវៈលើការបម្រើសេវាប្រកបដោយភាពស្មោះត្រង់ និងសុច្ចរិតភាព។

គុណតម្លៃរបស់យើង

សមធ៌ម ប្រសិទ្ធផល សេដ្ឋកិច្ច និងបរិស្ថាន

របៀបដំណើរការ

របៀបប្រើកម្មវិធីរបស់ WEGO Taxi App មានភាពងាយស្រួល និង​រហ័សទាន់ចិត្ត

1
ចូលទៅកម្មវិធី WeGo Taxi App

ចូលទៅកម្មវិធី WeGo Taxi App ដើម្បីចាប់ផើ្តមកក់ការធ្វើដំណើររបស់អ្នក

2
កក់ការធ្វើដំណើររបស់អ្នក

ចាប់ផ្តើមកក់ការធ្វើដំណើររបស់អ្នក

3
កំណត់គោលដៅទៅទទួល និងជ្រើសរើសសេវាកម្មយានជំនិះតាមតម្រូវការអ្នក

កំណើតគោលដៅឲ្យអ្នកបើកបរទៅទទួល ឬគោលដៅដែលអ្នកត្រូវទៅ រួច​ជ្រើសរើសសេវាកម្មយានជំនិះតាមតម្រូវការអ្នក

4
បញ្ជាក់ការកក់របស់អ្នក

ពិនិត្យមើលព័ត៌មានរបស់អ្នកថា ត្រឹមត្រូវ រួចបញ្ជាក់ការកក់របស់អ្នក

5
រង់ចាំអ្នកបើកបរមកដល់ និងធ្វើដំណើរជាមួយ WeGo

រង់ចាំអ្នកបើកបរមកទទួលអ្នក និងរីករាយធ្វើដំណើរជាមួយ WeGo ទៅកាន់គោលដៅរបស់អ្នកដោយរីករាយ

មើលវីដេអូ

សេវាកម្ម

ផ្តល់ជូនជម្រើសសេវាទៅតាមតម្រូវការរបស់អ្នក

កង់បី

• 3 កៅអី

រថយន្តតូច

• 4 កៅអី

រថយន្តSUV

• 4 កៅអី

អត្ថប្រយោជន៍សម្រាប់ដៃគូបើកបរ WEGO

ទទួលបានការណែនាំចុះឈ្មោះជាសមាជិក សេវាកម្មអនឡាញ ការប្រឹក្សាផ្នែកច្បាប់ ការបណ្ដុះបណ្ដាលក្រមសីលធម៌វិជ្ជាជីវៈបើកបរ ធានារ៉ាប់រង និង​អត្ថប្រយោជន៍ជាច្រើនទៀតដោយឥតគិតថ្លៃ។

ពិនិត្យមើលផលប្រយោជន៍

អត្ថប្រយោជន៍ពីក្រុមហ៊ុនវីហ្គោ

  • អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ

    ជាមួយនឹងកម្មវិធីហៅតាក់ស៊ីដ៏ទំនើប, អ្នកបើកបរទទួលបាននូវការហៅជិះរបស់អ្នកដំណើរ ដោយអ្នកបើកបរមិនចាំបាច់បើកបរទៅមកៗដើម្បីស្វែងរកអ្នកដំណើរនោះទេ។ នេះក៏ជាលទ្ធផលនៃប្រាក់ចំណូលបន្ថែមសម្រាប់អ្នកបើកបរផងដែរ ដោយសារពួកគេអាច បំរើអតិថិជនដោយឯករាជ្យតាមដែលពួកគេចង់បាននិងរកបានប្រាក់ចំណូលកាន់តែប្រសើរ។ កម្មវិធីទូរស័ព្ទដៃសម្រាប់ហៅតាក់ស៊ីជិះ ក៏ផ្តល់ជម្រើសឱ្យអ្នកបើកបរទទួលយក ឬបដិសេធ សំណើនៃការហៅរបស់អតិថិជនផងដែរ។ ប៉ុន្តែអ្នកបើកបរមិនគួរបដិសេធការស្នើសុំនៅពេល ទទួលយកដោយគ្មានហេតុផលណាមួយឡើយ ព្រោះវាអាចធ្វើឲ្យអតិថិជនមានអារម្មណ៍មិនល្អ ហើយអ្នកបើកបរអាចបាត់បង់ឱកាសនៃការរកចំណូលបន្ថែម។

  • លឿន និង រហ័ស

    ជាមួយនឹងកម្មវិធីវីហ្គោ អ្នកបើកបរគ្រាន់តែត្រូវការទទួលសំណើហៅជិះ ពីអ្នកដំណើរ ហើយដឹកជញ្ជូនពួកគាត់ទៅតាមទីតាំងដែលពួកគាត់ចង់ទៅ ឬតាមគោលដៅដែលបាន កំណត់នៅលើផែនទីក្នុងកម្មវិធី។ ជាមួយនឹងកម្មវិធីវីហ្គោ អ្នកបើកបរមិនចាំបាច់ស្វែងរកអតិថិជនទេ ហេតុនេះវាជួយសន្សំសំចៃពេលវេលាជាច្រើន ជួយអ្នកបើកបរឱ្យផ្តល់សេវាកម្មរហ័ស និងងាយស្រួល និងរកប្រាក់ចំណូលបានច្រើន។

  • ប្រព័ន្ធគ្រប់គ្រងពេលវេលា និងទីតាំងពិតប្រាកដ

    ជាមួយនឹងការធ្វើសមាហរណកម្មផែនទីនិង GPS នៅក្នុងកម្មវិធីវីហ្គោ វាងាយស្រួល សម្រាប់អ្នកបើកបរដើម្បីមើលទីតាំងទៅទទួលអតិថិជន និងជួយឱ្យអតិថិជនទៅដល់គោលដៅ ដែលចង់ទៅបានទាន់ពេល។ ម្យ៉ាងវិញទៀត វាអាចជួយឱ្យអាជីវកម្មតាក់ស៊ី បម្រើអតិថិជន បានជាអតិបរមា និង កសាងកេរ្តិ៍ឈ្មោះដល់ក្រុមហ៊ុន។

ព័ត៌មាន

ទំនាក់ទំនង

មតិយោបល់របស់លោកអ្នក ពិតជាមានតម្លៃដើម្បីកែលំអសេវាកម្មរបស់យើងឲ្យកាន់តែល្អប្រសើរ

អាសយដ្ឋាន
ជាន់ទី ៣ អគារលេខ១១ វិថី ៣៤៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ https://goo.gl/maps/bdBvFs1uUmfyU7bRA View us on map
លេខទូរសព្ទ
069 660 660 / 095 660 660
អីុម៉ែល
info@wego.com.kh
គេហទំព័រ
wego.com.kh/